Logo

ភិន សុដាលីស ឱ្យ ប៉ែន ចំរ៉ុង មើលអតីតកាលឡើងវិញមុននឹងថានឹកកូនស្រី


ដោយ ៖ Mr. Eric

March 14, 2018

ក្រោយពីលោក ប៉ែន ចំរ៉ុង បានផ្ដល់បទសម្ភាសន៍អោយសារព័ត៌មានថាលោកនឹករលឹកកូនស្រីខ្លាំងណាស់ ហើយចង់ជួបកូនមុខកូនស្រី និងចង់ថ្នាក់ថ្នមកូនស្រីខ្លាំងណាស់ បានធ្វើអោយលោក អ៊ិន សុភិន ប្រកាសទម្លាយជាថ្មីពីទង្វើរបស់លោក ប៉ែន ចំរ៉ុង ដែលធ្លាប់បានធ្វើលើសាច់ឈាមរបស់ខ្លួនតែម្ដង ដែលនាំអោយរឿងអាស្រូវរបស់លោក ប៉ែន ចំរ៉ុង កំរើកឡើងជាថ្មី។

ក្នុងនោះអ្នកនាងភិន សុដាលីស ជាអតីតភរិយា ក៏បានចោទថាអ្វីដែលប៉ែន ចំរ៉ុង បានផ្ដល់សម្ភាសន៍ គឺជាការសម្ដែងដើម្បីអោយទាញយកប្រជាប្រិយភាព អោយមហាជនគិតថាលោកគឺជាឪពុកមួយរូបដែលមានការទទួលខុសត្រូវមិនខុសពីឪពុកទាំងពួងតែប៉ុណ្ណោះ។

ចំពោះការទម្លាយជាថ្មីរបស់អ្នកនាង ភិន សុដាលីស ងាកទៅមើលសាររបស់ អ៊ិន សុភិន ជាឪពុករបស់អ្នកនាងវិញ ក៏ក្ដៅណាស់ដែរ ដោយលោកបានបង្ហោះថា “ចៅស្រីសំណប់ចិត្តរបស់តា ពេលនេះចៅមានអាយុ ០១ឆ្នាំ០៥ខែហើយ ចៅមានតំលៃមិនអាចកាត់ថ្លៃបានក្នុងជីវិតរបស់តា ចៅជាឱសថអាចព្យាបាលជំងឺមួយរយមុខរបស់តាអោយជា នឹងធ្វើអោយតាមានសេចក្ដីសុខបំផុតក្នុងជីវិត តាំងពីចៅនៅក្នុងពោះម្ដាយចៅរហូតដល់ពេលនេះ។ ចុះបើចៅធំដឹងក្ដីឡើងពេលដែលចៅដឹងថា: -ឪពុករបស់ចៅជាឃាតករចង់សំលាប់កូនខ្លួនឯង ដោយអោយម្ដាយចៅទំលាក់កូនចោលតាំងពីចៅអាយុ៣ខែក្នុងពោះតើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុកម្នាក់នេះ? -ឪពុកចៅធ្វើបាបម្ដាយចៅដោយរត់ចោលទាំងចៅនៅក្នុងពោះ៣ខែតើម្ដាយចៅលំបាកប៉ុណ្ណា? -ឪពុកចៅដើរនិយាយប្រាប់គេថាពេលដែលចៅកើតមកនឹងមិនមានរូបកាយគ្រប់លក្ខណះទេដោយម្ដាយចៅជាមនុស្សមិនគ្រប់ទឹក ឆ្កួតមិនដឹងអី”។

លោក អ៊ិន សុភិន បានបន្តរៀបរាប់ថា “ឪពុកចៅប្ដឹងទៅតុលាការដើម្បីលែងម្ដាយចៅនឹងមិនទទួលស្គាល់ចៅនៅមុខតុលាការពេលចៅអាយុ០៤ខែក្នុងពោះ ម្ដាយចៅខំអង្វរយ៉ាងណាក៏ឪពុកចៅមិនព្រម ពេលនោះចៅក៏ក្លាយជាទារកកំព្រាឪពុកតាំងពីពេលនោះមក ម្ដាយចៅខំកាត់កេរ៏កាត់ខ្មាស់លះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីឪពុកចៅតែទីបំផុតម្ដាយចៅបានត្រឹមតែទទួលភាពអាម៉ាស់នឹថោកទាបបំផុតនៅនឹងមុខតុលាការនឹងមុខមហាជនរាប់លាននាក់។ ម្ដាយចៅប្រឹងតស៊ូលំបាកទាំងផ្លូវកាយផ្លូវចិត្តមកទល់ពេលនេះដើម្បីរូបចៅដោយត្រូវបក្យពួករបស់ឪពុកចៅដើរនិយាយបរិហារកេរ្ត៏ខុសពីការពិតតើម្ដាយចៅឈឺចាប់ប៉ុណ្ណា?មានរឿងជាច្រើនទៀតដែលឪពុកចៅបានធ្វើមកលើម្ដាយចៅនិងរូបចៅផ្ទាល់។ ពេលដែលចៅបានដឹងទង្វើដ៏ថោកទាបរបស់ឪពុកចៅតើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុករបស់ចៅ? ពេលនេះឪពុកចៅនិយាយថាគេស្រលាញ់ចៅ កូនសំណប់ចិត្តឪពុក ឪពុកនឹកកូនរកអ្វឺប្រៀបផ្ទឹមពុំបាន តើចៅយល់ឃើញនឹងមានអារម្មណ៏យ៉ាងណា?តើអាចទទួលស្គាល់ឪពុកនេះបានទេ? តាម្នាក់នេះនិងខំមើលចៅអោយបានល្អបំផុត”។

ជាមួយការផ្ទុះឡើងនូវចម្រូងចម្រាស់ជាថ្មីនេះ គឺមិនខុសពីធ្វើអោយលោកប៉ែន ចំរ៉ុង រងការរិះគន់ម្ដងទៀតនោះទេ បន្ទាប់ពីលោកទើបតែហើបទីផ្សារ និងមានប្រជាប្រិយភាពបានបន្តិច ក្រោយពីមានរឿងចម្រូងចម្រាស់ជាមួយអ្នកនាងភិន សុដាលីស ហើយធ្វើអោយមនុស្សភាគច្រើនចាត់ទុកថាលោកជាបុរសគ្មានការទទួលខុសត្រូវ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts