Logo

ជេមស៍ នឹងបង្កឱ្យឆាកតន្ត្រីខារ៉ាបាវកក្រើកតាមការអញ្ជើញTV5សម្រាប់ថ្ងៃទី១១ ខែមីនានេះ


ដោយ ៖ Mr. Eric

March 10, 2018

តារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេលោក ជេមស៍ នឹងលេចវត្តមានក្នុងការប្រគំតន្ត្រីតន្ត្រីខារ៉ាបាវប្រចាំសប្តាហ៍មាម៉ោងថ្ងៃត្រង់តាមការអញ្ជើញរបស់ TV5 សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ នៅភោជនីយដ្ឋាន Spark & Tawaden ដែលមិនធ្វើអ្នកគាំទ្រខកចិត្ត។

កញ្ញា រស់ ឡុងម៉ាឡែន អ្នកដឹកនាំផ្នែកលក់និងទីផ្សារនៃស្ថានីយទូរទស្សន៍លេខ៥ បានឱ្យដឹងថា សម្រាប់ការប្រគំតន្ត្រីប្រចាំថ្ងៃអាទិត្យចាប់ពីម៉ោង១១ថ្ងៃត្រង់ទៅសម្រាប់សប្តាហ៍នេះ ជួបវត្តមានតារាចម្រៀងល្បីជាច្រើនដួង ដែលនឹងបង្ហាញវត្តមានជាមួយបទថ្មី ក៏ដូចការប្រគំតន្ត្រីជាមួយក្បាច់រាំដ៏កន្ត្រាក់ឱ្យកក្រើកឆាកTV5មិនឱ្យទស្សនិកជននិងអ្នកគាំទ្រខកបំណងចង់ឃើញតារាល្បីៗ ឬ តារាក្នុងដួងរបស់ពួកគេឡើយ។

អ្នកដឹកនាំរូបនេះបានបញ្ជាក់ថា មិនខុសពីការប្រគំតន្ត្រីដូចរាល់សប្តាហ៍ដែលនឹងមានវត្តមាតារាល្បីៗនោះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ម៉ោង១១ថ្ងៃត្រង់នោះ ទស្សនិកជន នឹងឃើញវត្តមានតារាចម្រៀងរូបសង្ហារគឺ លោក ជេមស៍ ដែលជាតារាពូកែស្រែកសំលេងពិរោះ ប្រចាំផលិតកម្មសាន់ដេ មកលើឆាកតន្ត្រី Carabao ក្នុងភោជនីយដ្ឋាន Spark & Tawaden តាមការសន្យា ដើម្បីជួបអ្នកគាំទ្ររបស់លោក ក៏ដូចធ្វើឱ្យស្ថានីយទូរទស្សន៍លេខ៥មួយនេះនឹងកាន់តែឈានមុខមួយកម្រិតទៀតនាំមុខគេនៃការប្រគំតន្ត្រីសម័យ។ ក្រៅពីលោក ជេមស៍ ក៏មានវត្តមានតារាចម្រៀងស្រីល្បីពីររូបផងដែរគឺ កញ្ញា អេនី ហ្សាម និង កញ្ញា វីហ្សា ព្រមទាំងក្រុមសម្តែងពិសេសដែលមកនឹងបង្កបរិយាកាសឱ្យចម្លែកអារម្មណ៍យ៉ាងល្អមើល។

កញ្ញា រស់ ឡុងម៉ាឡែន បានប្រាប់ផងដែរថា ការប្រគំតន្ត្រី Caraboa Spark & Tawaden ប្រចាំថ្ងៃអាទិត្យជាកម្មវិធីថ្មីរបស់ស្ដានីយទូរទស្សន៍លេខ៥ ដែលបំរើដល់មិត្តយុវវ័យ និង អ្នកគាំទ្រឱ្យបានជួបតារាចម្រៀងល្បីៗ ដើម្បីទទួលអារម្មណ៍សប្បាយៗ ហើយមកមើលផ្ទាល់នៅភោជនីយដ្ឋាន Spark & Tawaden នាម៉ោង១១ថ្ងៃត្រង់តែម្តងទទួលការញាំភេសជ្ជៈ Caraboa និង Ichitan ដោយមិនអស់លុយមុខឆាកតន្ត្រីយ៉ាងរំភើយ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime