Logo

ខាត់ សុឃីម បញ្ចេញមួយបទថ្មីរញ្ជួលចិត្តណាស់ដូចដាស់តឿនខ្មែរកុំឱ្យភ្លេចវប្បធម៍ (Video)


ដោយ ៖ Mr. Eric

March 10, 2018

សម្រាប់ក្រុមយុវវ័យបែកស្លុយបើដាក់មួយបទថ្មីរបស់តារាចម្រៀងល្បីផលិតកម្មហង្សមាស អ្នកនាង ខាត់ សុឃីម គឺបទ “រងា” ប្រាកដជាស្តាប់ហើយរញ្ជួលចិត្ត ហើយក៏ដូចជាការដាស់តឿនខ្មែរកុំភ្លេច អត្តសញ្ញាណជាតិ និង វប្បធម៍ ។

រយៈពេលចុងក្រោយនេះ គេឃើញតារាចម្រៀងយុវវ័យស្ទើរទាំំងអស់នៅក្នុងប្រទេសកម្ពុជា ប្រជែងគ្នាចេញបទបែកស្លុយប្លែកៗជាច្រើន ដោយមិនខ្វល់ថាបទចម្រៀងទាំងនោះជាការបង្វក់ដល់ក្រុមយុវវ័យអោយឈ្លក់វង្វេង និងជាការរួមចំណែកបំបាត់នូវអត្តសញ្ញាណខ្មែរ ដែលធ្លាប់តែវាយលុកដោយបទចម្រៀងប្រពៃណីខ្មែរក្នុងពេលចូលឆ្នាំមកដល់នោះទេ។

ប៉ុន្តែមហាជននៅតែឃើញតារាចម្រៀង អ្នកនាងខាត់ សុឃីម ប្រឹងចេញបទប្រពៃណី ដោយក្រៅពីចេញបទចម្រៀងសម្រាប់គ្រាន់រាំក្នុងឱកាសបុណ្យចូលឆ្នាំនៅក្នុងផលិតកម្មហង្សមាស អ្នកនាងក៏ចេញចម្រៀងឯកជនមួយបទ ស្ដាប់ហើយសង្វេគសិល្បៈបុរាណ ដែលជាការដាស់អារម្មណ៍លើអ្នកពេញនិយមបទបែកស្លុយ ដោយមិនខ្វល់ពីការប៉ះពាល់ចំពោះវប្បធម៌របស់ជាតិខ្លួនឯងនោះដែរ។

បទចម្រៀងដែលធ្វើអោយអ្នកលេងហ្វេសប៊ុក ចាប់អារម្មណ៍ចំពោះអ្នកនាង ហើយទើបតែចេញក្ដៅៗនៅលើប្រព័ន្ធអនឡាញនោះ មានចំណងជើងថាបទ «រងារ» ដោយបទចម្រៀងនេះ ក្រៅពីមានសាច់ភ្លេងពោរពេញដោយអត្តសញ្ញាណពីតន្ត្រីរបស់ខ្មែរ ក៏មានអត្តន័យស្ដាប់ហើយឈឺចាប់នឹងការប្រែប្រួលនៃសង្គមយុវវ័យចំពោះសិល្បៈបុរាណនាពេលនេះផងដែរ។ សាច់ភ្លេងក្នុងបទចម្រៀងនេះ ត្រូវគេដឹងថាមានការរួមបញ្ចូលដោយភ្លេងឆៃយ៉ាំ ភ្លេងពិណ្យពាទ្យ ស្ករ និងភ្លេងសម័យ ដែលធ្វើអោយប្លែកត្រចៀក ប៉ុន្តែគេនៅតែមើលឃើញថាអត្ថន័យបទនេះ ពោរពេញដោយខ្លឹមសារស៊ីជម្រៅជាង ដែលអ្នកបានស្ដាប់ហើយ ពិតជាមើលឃើញពីផលប៉ះពាល់នៃចង្វាក់បែកស្លុយ និងការពេញនិយមនូវបទចម្រៀងបែបចង្វាក់បរទេសទាំងនោះ។

អ្នកនាង ខាត់ សុឃីម បានប្រាប់ថា ត្រង់ចំណុដែលអ្នកនាងច្រៀងថា “ល្ខោន យីកេ និងបទប្រពៃណីនានា ដែលលែងមានអ្នកចង់ស្ដាប់” បន្ថែមពីលើបទចម្រៀងថា អ្វីដែលបានស្ដែងឡើងនៅក្នុងប៉ារ៉ូលចម្រៀងនេះ គឺជារឿងដែលមនុស្សភាគច្រើនមើលឃើញ ហើយក៏ជាអ្វីដែលអ្នកនាងចង់ផ្ញើសារទៅកាន់មហាជនផងដែរ ថាការផ្លាស់ប្ដូរទម្លាប់ដែលបានធ្វើឡើង គឺជាអ្វីដែលរួមចំណែកអោយខ្មែរបាត់បង់អត្តសញ្ញាណវប្បធម៌របស់ខ្លួន។

អ្នកនាងបានបន្តថា វាជាការសង្វេគចិត្តណាស់ ដែលពេលបទចម្រៀងបែកស្លុកបង្ហាញខ្លួននៅលើវេទិកា គឺមានយុវវ័យទះដៃស្ទះតែបាក់ដៃចោល ប៉ុន្តែដល់ពេលចម្រៀងបុរាណចេញមក គឺបាត់អ្នកគាំទ្រអស់រលីង ដែលមិនខុសពីធ្វើអោយក្រុមតន្ត្រីបុរាណ ឬអ្នកចម្រៀងបុរាណ បាត់បង់កម្លាំងចិត្តបន្តការងារ។ ស្របគ្នាដែលឆាកតន្ត្រី និងកម្មវិធីនានារំលេចតែបទបែកស្លុយ និងយុវវ័យតម្រូវចិត្តតែយុវវ័យទៀត ទើបធ្វើអោយអ្នកសិល្បៈបុរាណក្លាយជាមនុស្សអស់តម្លៃ។

តារាចម្រៀងរូបនេះបាននិយាយថា ខ្លួននឹងបន្តធ្វើអោយសិល្បៈបែបចម្រៀងប្រពៃណី និងជាលក្ខណៈអត្តសញ្ញាណជាតិអាចហើបតិចៗ បើទោះជាការចេញបទរបស់ខ្លួន នៅមិនទាន់ដឹងថានឹងមានអ្នកគាំទ្រកម្រិតណានៅឡើយ។ អ្នកនាងខាត់ សុឃីម និយាយថាបទចម្រៀង«រងារ»គឺសំដៅពីភាពបាត់បង់ការគាំទ្រនូវសិល្បៈបុរាណក្នុងស្រទាប់មហាជន ដោយអ្នកនាងបញ្ជាក់ថានេះជាបទនៅខាងក្រៅផលិតកម្ម ដែលអ្នកនាងចេញច្រៀងដើម្បីបង្វែរអារម្មណ៍មហាជនអោយអាណិតចំពោះតារាសិល្បៈខាងផ្នែកបុរាណវិញផង៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime