Logo

ឈួន ពន្លឺ បកស្រាយមូលហេតុដែលបើកហាងផឹកស៊ីនិងទំនាក់ទំនងជាមួយពិធីករ នាង វ៉ាងសាន់


ដោយ ៖ Mr. Eric

March 10, 2018

មុនពេលបើកហាងនេះតែម្តង តារាប្រុសរូបសង្ហារទាំងនេះក៏បានធ្វើឱ្យផ្ទុះរឿងយល់ច្រឡំនិងស្មានតែពីរនាក់នេះជាមនុស្សស្រលាញ់ប្រុសគ្នាឯងបានជានៅជាមួយគ្នារួមគ្នាបើកហាងផឹកស៊ីដាច់យប់នេះ ដោយសារតែ លោក ឈួន ពន្លឺ និងលោក នាង វ៉ាងសាន់ បានបង្ហោះរូបអង្គុយសពះទន្ទឹមជាមួយគ្នាមើលតែប្តីប្រពន្ធ នៅពេលសូត្រមន្តលើករាសីកាលពីខែមុខ បង្កជាការភ្ញាក់ផ្អើល។

តារាប្រុសបានពានរង្វាន់ប្រុសស្អាតពីទូរទស្សន៍អប្សរារូបនេះបានបញ្ជាក់ផងដែរថា ការបើកភោជនីយដ្ឋានរួមគ្នានេះគឺធ្វើឡើងដោយចង់មករកស៊ីម្តង ហើយលោកនិងលោក នាង វ៉ាងសាន់ ជាមិត្តភ័ក្ត្រជិតស្និតនឹងគ្នារាប់ឆ្នាំមក គ្មានមូលហេតុណាមកស្រលាញ់គ្នាទើបមកបើករកស៊ីបែបនេះនោះទេ។ សម្រាប់លោកមិនអាចទៅរួចនោះចំពោះរឿងប្រុសស្រលាញ់ប្រុសនោះ ពីព្រោះលោកក៏មានសង្សារហើយទើបតែបែកគ្នាផងដែរ។

លោក ឈួន ពន្លឺ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ហាងរបស់លោកមួយនេះធ្វើឡើងរួមគ្នាជាមួយលោក នាង វ៉ាងសាន់ ដែលជាមិត្តភ័ក្ត្រជិតស្និតដោយជាង៣ម៉ឺនដុល្លារសម្រាប់ការតុបតែជួសជុលនិងសំភារៈទាំងអស់ ហើយហាងរបស់លោកមួយនេះបើកលក់ទាំងអាហារពេលព្រឹកដែលគ្រប់មុខដូចគេឯង ហើយល្ងាចវិញដាក់លក់គ្រឿងក្លែមឆ្ងាញ់ៗ លក់រហូតលក់ទល់ភ្លឺ ដែលលោកនិងដៃគូបើកជាភោជនីយដ្ឋាន២៤ម៉ោងតែម្តង ។ ទម្រាំងបានហាងមួយកើតឡើងលោក បានចំណាយពេល និង ពលកម្មផងដែរ ដោយបានធ្វើខ្លួនឯងសម្រាប់ការចេញម៉ូតនិងច្នៃរូបរាង ប៉ុន្តែកម្លាំងពលកម្មធ្វើគឺលោកចំណាយលុយជួលជាងជុសជួល ហើយចំណែកលោក នាង វ៉ាងសាន់ ជាចេញគំនិតនិងគ្រប់គ្រងក៏ដូចជាទំនាក់ទំនងទទួលភ្ញៀវ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ លោក ឈួន ពន្លឺ និងលោក នាង វ៉ាងសាន់ បានរួមគ្នាធ្វើការសម្ពោធជាផ្លូវការនូវភោជនីយដ្ឋានរបស់ខ្លួនបានបោះទុនជាង៣ម៉ឺនដុល្លារ នៅម្តុំស្តុបទួលទំពួង ដោយមានវត្តមានអ្នកសិល្បៈនិងក្រុមតារាល្បីៗប្រមាណជាង៣០០នាក់ មកអបអរសម្រាប់តារាប្រុសទាំងពីរនាក់នេះ៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime