Logo

Wonder Film ហ៊ានចាយទុនច្រើនមិនឱ្យចាញ់រឿងបរទេសនោះទេ លើរឿង “ផ្ទះចិញ្ចឹមខ្មោច”


ដោយ ៖ Mr. Eric

March 8, 2018

ផលិតកម្ម Wonder Film បានដាក់សម្ពោធជាផ្លូវការនូវរឿង “ផ្ទះចិញ្ចឹមខ្មោច” ដែលជាស្នាដៃទី១សម្រាប់ឆ្នាំ២០១៨ ក្រោយបោះទុនយ៉ាងច្រើនសន្ធឹក ដើម្បីគុណភាពតម្រូវឱ្យចិត្តប្រជាជនខ្មែរយើងមិនឱ្យខកបំណង ពេញនិយមខ្សែភាពភ័យរន្ធព្រឺរព្រួច។

ទាំងសមាគមភាពយន្តកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រុមតារាអ្នកសិល្បៈជិត២០០នាក់ផងដែរ បានចូលរួមពិធីសម្ពោធរឿង “ផ្ទះចិញ្ចឹមខ្មោច” កាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅផ្សារសុរិយ៉ា ដោយធ្វើការវាយតម្លៃនិងសរសើរថា គុណភាព និង សាច់រឿង ល្អ និងទៅតាមស្ទង់ដា។

លោក សែម វិសាល ផលិតកររឿង “ផ្ទះចិញ្ចឹមខ្មោច” បានថ្លែងឱ្យដឹងនៅរោងកុនមេជើរ ស៊ីណើផ្លិចបាយស្មាត ស្ថិតក្នុងបរិវេនផ្សារទំនើបសុរិយ៉ា ឱ្យដឹងថា ក្រោយពីសម្រិតសម្រាំងយ៉ាងពិសេស ក្រោមចំណងជើងថា “ផ្ទះចិញ្ចឹមខ្មោច” ដែលរឿងនេះជាការរំលេចស្នាដៃថ្មីមួយទៀត របស់ផលិតកម្មផលិតកម្មវ៉នឌើរហ្វីម ក្រោមការខិតខំនិងចំណាយទុនធំគ្រាន់បើផងដែរ។ រឿងនេះលោកបានចំណាយជាង៥ម៉ឺនដុល្លារ មិនបូកសរុបសំភារៈ និង ឧបករណ៍ផ្សេងទៀតឡើយ ដែលបានចំណាយជាង១០ម៉ឺនដុល្លារមកហើយគ្រាន់តែដើម្បីគុណភាព ផលិតទៅតាមស្ទង់ដាក្នុងការប្រកួតប្រជែងជាមួយខ្សែភាពយន្តបរទេសឬរឿងរបស់ប្រទេសជិតខាងមិនចាញ់គ្នាឡើយ។

សូមបញ្ជាក់ថា ស្នាដៃថ្មី “ផ្ទះចិញ្ចឹមខ្មោច” ជារឿងលងរន្ធត់ពញ្ញាក់អារម្មណ៍ ព្រឺព្រួច បូករួមទាំងមានការបង្ហាញពីឈុតឆាកកំប្លែងស្នេហាគំនុំគំគួនគ្នា ក្លាយជាការតាមចងពៀរទៅវិញទៅមក។ “ផ្ទះចិញ្ចឹមខ្មោច” ឃើញមានតួអង្គសម្តែងសំខាន់ៗ មាននាយគ្រឿង លោក BIG ប៉ីប៉ីឌី កញ្ញាដេនីក្វាន់ កញ្ញាផប រចនា និងតារាកិត្តិយសជាច្រើនដួង ព្រមទាំងសមាជិក “គ្រួសារតារាកម្ពុជា” ប្រមាណ១០០នាក់ផងដែរ។

ភាពយន្តរឿង “ផ្ទះចិញ្ចឹមខ្មោច” ក្រោយប្រកាសសម្ពោធ ក៏មានការបើកឱកាសឲ្យសិល្បករទាំងអស់ និងភ្ញៀវកិត្តិយសចូលរួមទស្សនា ដើម្បីដឹងថា សាច់រឿងមានរសជាតិទាក់ទាញ និងល្អមើលដល់កម្រិតណា សូមទស្សនាគ្រប់រោងកុនទំនើបទាំងអស់៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts