Logo

នយោបាយនិងសន្តិសុខ


សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋរក្សាសន្តិភាពទើបកីឡាកម្ពុជារីកចម្រើននិងឆ្ពោះSEA GAME2023

April 4, 2017

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាល្ងាចនេះនៅអាគារកោះពេជ្រជួបសមាជិកគ្រប់ស្ថាប័នកីឡាចំនួន  ៣,០៨៣នាក់ ដោយបានថ្លែងសារក្រើនរំលឹកថា   អ្នកនយោបាយគ្រប់រូបគួរប្រកួតប្រជែងគ្នាក្រោមទស្សនៈវិជ្ជា លក្ខ័ខណ្ឌនៃកីឡាទើបប្រទេសជាតិសន្តិភាពយូរអង្វែង។


តោះនាំគ្នាញាំអាហារជាង២០០មុខនៅស្តាតទាំងអស់គ្នា ដើម្បីគាំទ្រ PSE បន្តជួយកុមារ

April 2, 2017

ភ្នំពេញ៖ ល្ងាចនេះជាថ្ងៃបញ្ចប់ដែលត្រូវនឹងទី០២ ខែមេសា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងទីក្រុងភ្នំពេញ ដែលអង្គការដើម្បីភាពញញឹមនៃកុមារ នឹងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យ “ពិព័រណ៍ម្ហូបអាហារអាស៊ាន”   ដើម្បីប្រមូលថវិកាជួយកុមារក្រីក្រនិងទ្រទ្រង់PSEជួយវិស័យអប់រំ។


ពិធីបុណ្យទន្លេស្ទឹងត្រែងបើកជាផ្លូវការហើយដោយរំពឹងទុកភ្ញៀវទេសចរណ៍១០ម៉ឺននាក់

March 25, 2017

ស្ទឹងត្រែង៖  ពិធីបុណ្យទន្លេលើកទី៣ខេត្តស្ទឹងត្រែងរយៈពេលបីថ្ងៃដែលប្រារព្ធល្អជាងឆ្នាំមុន ដែលពិធីកីឡាជាច្រើន និង ពិធីថ្លែងពីព្រះគុណ ដងទន្លេ និង សត្វផ្សោត ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានប៉ានមានភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិជិត១០ម៉ឺននាក់ចូលរួមអបអរ។


ព្រឹត្តិការណ៍អបអរពិធីបុណ្យទន្លេខេត្តស្ទឹងត្រែងប្រារព្ធពិធីក្រុងពាលីហើយ

March 24, 2017

ស្ទឹងត្រែង៖ គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងក្រសួងទេសចរណ៍រៀបចំពិធីអបអរដងទន្លេមេគង្គ និង មានការប្រកួតកីឡា សម្រាប់ពិធីបុណ្យទន្លេលើកទី៣ ខណៈពេលរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានធ្វើពិធីក្រុងពាលីសុំពរជ័យនិងសុខសុវត្ថិភាពនៅលើទឹកដីខេត្តស្ទឹងត្រែងហើយដើម្បីត្រៀមបើកពិធីបន្តថ្ងៃស្អែក។


ពិព័រណ៍ម្ហូបអាហារអាស៊ាន នឹងដាក់លក់ម្ហូបជាង៧០មុខទាំងខ្មែរនិងអាស៊ានដើម្បីកុមារ

March 22, 2017

ភ្នំពេញ៖ អង្គការដើម្បីភាពញញឹមនៃកុមារ នឹងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យ “ពិព័រណ៍ម្ហូបអាហារអាស៊ាន”       នៅថ្ងៃទី០១ និងទី០២ ខែមេសា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងទីក្រុងភ្នំពេញ។ លោកអ្នកអាចរីករាយកម្សាន្តជាមួយនឹងការដាក់តាំងបង្ហាញ និងលក់អាហារជាង៧០មុខមកពីបណ្តាប្រទេសអាស៊ាន ព្រមទាំងការសម្តែងសិល្បៈប្រចាំប្រទេសនិមួយៗ ចាប់ពីម៉ោង៥ល្ងាចដល់ពាក់កណ្តាលអាធ្រាត។


សូម្បីកងទ័ពមិនគោរពច្បាប់ផង! ឱ្យប្រជាពលរដ្ឋជឿលើរដ្ឋម៉េចទៅ! រថយន្តខម បើកប៉ះរថយយន្តឱ្យខូចខាតហើយព្យាយាមរត់

March 10, 2017

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទៀតលើបណ្តាញសង្គមហ្វេសប៊ុក ដោយត្រូវបានមើលឃើញថា សូម្បីតែកងទ័ពមិនគោរពច្បាប់ផង! ឱ្យប្រជាពលរដ្ឋជឿលើរដ្ឋម៉េចទៅ! រថយន្តខមឬរថយន្តដឹកទាហានៃក្រសួងការពារ បានបើកប៉ះរថយយន្តស៊េរីបាឡែន មួយគ្រឿងឱ្យខូចខាតអស់មយចំហៀងហើយបានព្យាយាមបើករត់គេទៅបាត់ ដោយគ្មានការឃាត់ឡើយពីសមត្ថកិច្ច។


សមត្ថកិច្ចចូលចាប់ជនជាតិចិនចំនួន០៤នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

March 6, 2017

នៅរសៀលថ្ងៃអាទិត្យទី០៥ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសជួញដូរមនុស្សកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាជនជាតិចិនចំនួន០៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់។


អ្នកជំងឺបាត់បង់ការស្តាប់ឮប្រមាណ ៥១,០០០នាក់ ទទួលការរើសអើងនិងព្រងើយកន្តើយ



ភ្នំពេញ៖ ទិវាការស្តាប់ឮកម្ពុជាលើកទី២ឆ្នាំ២០១៧ក្រោមប្រធានបទ«ចូរធ្វើសកម្មភាពទាក់ទងបាត់បង់ការស្តាប់ឮ» កាលពីព្រឹកថ្ងៃទី៥ មីនា ឆ្នាំ២០១៧នៅក្នុងបរិវេណខាងមុខសាលបុរីកោះពេជ្ររាជធានីភ្នំពេញមានរៀបចំកម្មវិធីអបអរទិវាការស្តាប់ឮកម្ពុជាដែលមានវត្តមានលោកស្រី  ជា សិរី ប្រធានមូនិធិរក្សាកុមារ បានបញ្ជាក់ថា  “អ្នកជំងឺបាត់បង់ ការស្តាប់ឮប្រមាណ ៥១,០០០នាក់  ទទួលការ រើសអើង និងព្រងើយកន្តើយ”។


កំុំអូសរំលងអី! អាណិតក្មេង! ពេលទៅដល់បានដឹងហួងពីការស្មានទៅទៀត

February 26, 2017

កំពង់ឆ្នាំង៖ ពិតជា​សង្វេគ​ពេក​ហួសពី​ការស្មាន កុមារា​កុមារី​ពីរនាក់​បងប្អូន ទាំង​មិនទាន់​នឹង​ដឹងក្តី​ផង គ្រោះជីវិត​ពើបឥត​មេត្តា តាម​ពង្រាត់​ភាព​កក់ក្តៅ​ពី​ដើមទ្រូង​អ្នកមានគុណ​ផ្ទួនលើ​ផ្ទួន រហូត​ក្លាយជា​កូនកំព្រា​រងា​ក្នុងវដ្ត​សង្សារ រស់ម៉ង់ៗ​ក្នុង​កូនខ្ទម​ជរាលើដី​កំណើត ភូមិ​ដំណាក់​កី ឃុំជើងគ្រាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កំដរ​ព្រលឹង​អ្នកមានគុណ មកនាំ​វាសនា ជាមួយ​ចំណូល ពីរបរ​រក​រុក្ខជាតិ​ព្រៃច្នៃ​ជាអំបោស​លក់​បានតែ ១៥០០ រៀល​គ្រាន់​ដូរអង្ករ​ច្រក​ឆ្នាំង​រស់មួយថ្ងៃ។


ប្រជាពលរដ្ឋទាំង៤ភូមិដាក់លិខិតមកចៅសង្កាត់ពន្សាំងប្តឹងឧកញ៉ាមួយរូបដែលប្រើប្រាស់លិខិតផ្ទេរសិទ្ធិដីធ្លីខុសច្បាប់

February 24, 2017

ភ្នំពេញ៖ ប្រធានភូមិ និងអនុប្រធានភូមិ ចំនួន៤ភូមិ រួមមាន៖ ភូមិត្នោតខ្ពស់ ភូមិបឹងខ្នំ ភូមិកន្លែងគល់ និងភូមិចុងថ្នល់ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ កាលពីពេលថ្មីៗនេះ បានដាក់លិខិតមួយច្បាប់ទៅលោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំង ដោយអះអាងថា «ឧកញ៉ សុខ ហេង ជាអ្នកបញ្ជាឲ្យពួកគាត់ឆូត លុប កែ និងសរសេរបំពេញព្រំប្រទល់ចាស់មកដាក់​ព្រំប្រទល់ថ្មី លើលិខិតផ្ទេរសិទ្ធដីធ្លីចំនួន៤ច្បាប់ ដែលជាដីរួមភូមិចំនួន៧ភូមិ ទំហំជិត១០០ហិកតា»។




ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts